បរទេស៖ ក្លឹប Manchester United កំពុងសម្លឹងរកមើលផលចំណេញពីក្លឹប Southampton ដែលអាចនឹងត្រូវកាត់ចេញពីក្របខណ្ឌកំពូលអង់គ្លេសនៅរដូវកាលក្រោយ ដោយផ្ទេរយកខ្សែបម្រើឆ្នើម James Ward-Prowse នៅរដូវក្តៅខាងមុខ។
នេះបើយោងតាមការចេញផ្សាយរបស់ Football Insider បានអោយដឹងថាលោក Erik ten Hag មានបំណង់ចង់ពង្រឹងនៅតំបន់បម្រើរបស់ខ្លួន ដោយកីឡាករវ័យ ២៨ឆ្នាំនេះ ជាជម្រើមួយផងដែរ។
ទោះបីជាយ៉ាងណាក៏ដោយក្លឹប Man Utd ក៏ត្រូវប្រឈមមុខជាមួយនឹងក្លឹប Aston Villa និង Newcastle៕