បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាលោក Frank Lampard ត្រូវបានតែងតាំងជាអ្នកចាត់ការបណ្តោះអាសន្នរបស់ក្លឹប Chelsea។ ដោយកិច្ចព្រមព្រៀងនេះ មានរយៈពេលដល់ចប់រដូវកាល។
លោក Frank Lampard បានទទួលយកនៅសំណើររយៈពេលខ្លីនេះហើយ។ ដោយឡែកក្លឹប Chelsea បាននឹងបន្តពិភាក្សាក្នុងការជ្រើសរើសយកគ្រូបង្គោលសម្រាប់រយៈពេលវែង៕