កុំច្រឡំថាបន្លែបៃតងណា!! នេះគឺជាចំការ…… ដែលត្រូវបានសមត្ថកិច្ចចុះបង្ក្រាប

0

បាត់ដំបង ៖ នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង១៣ និង០០នាទី កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន និងកម្លាំងផ្នែកព្រហ្មទណ្ឌ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលត្រែង នៃអធិការដ្ឋាននគរបាលស្រុករតនមណ្ឌល បានចុះបង្រ្កាបបានករណីដាំដុះរុក្ខជាតិញៀនខុសច្បាប់ (កញ្ឆា) ស្ថិតត្រង់ចំណុចភូមិបួររុន ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ។

ក្នុងកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចបានចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ជាអ្នកយាមចម្ការឈ្មោះ ឯម សីហា ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិបួររុន ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ​។

វត្ថុតាងដកហូតបានរួមមាន ៖
-ដើមកញ្ឆាស្រស់ចំនួន ១២០០ដើម ។

បច្ចុប្បន្នកម្លាំងនគរបាលស្រុករតនមណ្ឌលបានធ្វើកិច្ចសន្យាបញ្ឈប់ការដាំដុះរុក្ខជាតិញៀន និងធ្វើការអប់រំរួចឲ្យត្រឡប់ទៅសហគមន៍វិញ ។ ចំពោះម្ចាស់ចម្ការដែលជាអ្នកដាំដុះរុក្ខជាតិញៀនខុសច្បាប់ សមត្ថកិច្ចកំពុងស្រាវជ្រាវ ដើម្បីយកមកចាត់វិធានតាមនីតិវិធីច្បាប់ ៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ