បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ The Sun បានអោយដឹងថាអតីតគ្រូបង្គោល និងតារាឆ្នើមរបស់ក្លឹប Chelsea គឺ Frank Lampard អាចនឹងមកធ្វើជាអ្នកដឹកនាំក្លឹបមួយនេះបណ្តោះអាសន្នសិន រហូតដល់ក្លឹបអាចរកបានបេក្ខភាពដែលសាកសម។
តាមប្រភពដដែរបានអោយដឹងថា ក្លឹប Chelsea កំពុងតែពិចារណាលើការយកលោក Lampard អោយមកធ្វើការក្រៅម៉ោង រហូតដល់ពួកគេអាចរកនៅជម្រើសគ្រូបង្គោលដែលសាកសមសម្រាប់ពួកគេបាន៕