PSG ចង់លេងកីឡាករម្នាក់នេះ ចេញនៅរដូវក្កៅខាងមុខហើយ

0

បរទេស៖ កីឡាករសញ្ជាតិប្រេស៊ីសរូបនេះបានជួបបញ្ហារបួសជង្គង់កំឡុងពេលប្រកួតជាមួយក្លឹប Lille កាលពីថ្ងៃទី១៩ ខែកុម្ភៈ ហើយក៏ត្រូវបានធ្វើការវះកាត់នៅ Doha ដោយទទួលបានជោគជ័យ។ Neymar ឥឡូវនេះកំពុងស្ថិតនៅក្នុងកម្មវិធីស្តារនីតិសម្បទា ប៉ុន្តែមិនទាន់ដឹងថាគាត់អាចត្រលប់មកកាន់ PSG មុនចប់រដូវកាលនេះ បានឫក៏អត់នោះទេ។

នេះបើយោងតាមការចេញផ្សាយរបស់ Le Parisien បានអោយដឹងថា ក្លឹប PSG កំពុងសម្លឹងរកមានការលក់នៅខ្សែប្រយុទ្ធរូបនេះនៅរដូវក្តៅខាងមុខ ប៉ុន្តែពួកគេភ័យខ្លាចថាគាត់ប្រហែលជាធ្លាក់ក្នុងការធ្វើតេស្ត៍សុខភាពនៅក្លឹបថ្មី។

គួរបញ្ជាក់ថា Neymar ក៏មានព័ត៌មានចចាមអារាម ក្នុងការផ្ទេរទៅលេងនៅក្របខណ្ឌអង់គ្លេសផងដែរកាលពីប៉ន្មានខែមុន ប៉ុន្តែអ្វីដែលជាបញ្ហាចំបង់របស់គាត់នោះគឺប្រាក់៕