បុរសសញ្ជាតិអេស្ប៉ាញរូបនេះ បានធ្វើដំណើរទៅកាន់ប្រទេសអង់គ្លេស ដើម្បីជួបជាមួយខាងក្លឹប Chelsea

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ The Independent បានអោយដឹងថា Luis Enrique បានក្លាយជាបេក្ខភាពដែលនាំមុខគេក្នុងការក្លាយខ្លួនជាគ្រូបង្គោលរបស់ក្លឹប Chelsea ហើយនៅពេលនេះទៀតសោត គាត់កំពុងតែធ្វើដំណើរទៅកាន់ប្រទេសអង់គ្លេស ដើម្បីធ្វើការពិភាក្សា។

បុរសសញ្ជាតិអាស្ប៉ាញរូបនេះ គឺជាមនុស្សម្នាក់ក្នុងចំណោម ៥នាក់ ដែលត្រូវមកជួបជាមួយខាងក្លឹបតោខៀវ បន្ទាប់ពីលោក Graham Potter ត្រូវបានបណ្តេញចេញកាលពីថ្ងៃចន្ទ។ ក្នុងនោះលោក Julian Nagelsmann និង Mauricio Pochettino ក៏ស្ថិតនៅក្នុងជម្រើសផងដែរ។

តាមប្រភពពី The Independent ដដែរ បានអោយដឹងថាលោក Luis Enrique ចង់ដឹងអោយច្បាស់អំពី “ចក្ខុវិស័យ” របស់ក្លឹប Chelsea ក្​នុងការពិភាក្សាលើកដំបូងនេះ៕