យោងតាមរបាយការណ៍របស់ The SUN បានអោយដឹងថា Bayern Munich ត្រូវបានគេរំពឹងថានឹងច្រានចោលនូវឱកាសក្នុងការទិញ Joao Cancelo ដែលមានតម្លៃ 61.5 លានផោននៅចុងបញ្ចប់នៃរដូវកាលនេះ។
កីឡាករវ័យ 28 ឆ្នាំរូបនេះបានចូលរួមជាមួយក្លឹប Bayern ក្នុងលក្ខខ័ណ្ឌខ្ចីជើងរយៈពេល 6 ខែតាំងពីខែមករា។ ប៉ុន្តែតាមការរាយការណ៍មួយបានបញ្ជាក់ថា គាត់មានការខកចិត្តបន្ទាប់ពីប៉ុន្មានសប្តាហ៍ដែលគាត់លេងនៅក្នុងប្រទេសអាល្លឺម៉ង់។
ផ្ទុយទៅវិញ ប្រសិនបើពួកគេធ្វើការសម្រេចចិត្តយូរក្នុងការរក្សាខ្សែការពាររូបនេះ នោះពួកគេនឹងត្រូវចរចាដោយផ្ទាល់ជាមួយ Man City។ ព្រោះក្លឹប Barcelona បានបង្ហាញចំណាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើ Cancelo នៅរដូវក្តៅនេះ៕