ព្រះសីហនុ ៖ នៅថ្ងៃចន្ទ ១៣កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ត្រូវនឹងថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង៤និង០០នាទីទៀបភ្លឺ ស្ថិតនៅក្នុងភូមិត្រពាំងគា ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ត្រង់ចំណុច ផ្ទះធ្វើពិធីបុណ្យ មានករណីឆក់ ០១បានកើតឡើង ពេលពិធីបុណ្យចប់ ក្នុងខណះជនរងគ្រោះ កំពុងសំរានលង់លក់ នៅលើគ្រែ ក្រោមសំយ៉ាប់មុខផ្ទះ (ក្នុងពេលសំរាននោះជនរងគ្រោះបានយកខ្សែរកាបូប ស៊គដៃហើយអោបសំរាន។ លុះដល់វេលាម៉ោងខាងលើ មានជនសង្ស័យចំនួន៥នាក់ភេទប្រុសជិះម៉ូតូ២គ្រឿង ដោយ៤នាក់រងចាំខាងក្រៅ និង១នាក់ បានធ្វើសកម្មភាពចូលទៅឆក់កាបូបពីដៃគាត់កំពុងដេកអោប រួចរត់ឡើងម៉ូតូជិះគេចខ្លួនបាត់។ ជនរងគ្រោះឈ្មោះ មិន ឌី ភេទស្រី អាយុ៥៣ឆ្មាំ មុខរបរនៅផ្ទះ ទីលំនៅភូមិឫទ្ធី២ ឃុំកែវផុសស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។
+ សម្ភារៈបាត់បង់មាន៖
១–កាបូបពណ៏ខ្មៅចំនួន០១ក្នុងនោះមាន៖
–ប្រាក់ដុល្លាចំនួន ១៥០០$(មួយពាន់ប្រាំរយដុល្លាគត់)។
–ប្រាក់រៀលចំនួន ៣.៣០០.០០០៛(បីលានសាមសិបមុឺនរៀលគត់)។
–ចិញ្ជៀនត្រាចំនួន ០១វង់ (ទម្ងន់០២ជី) ។
–ទូរសព្ទម៉ាកអូបប៉ូ ចំនួន០១គ្រឿង ពណ៌ខៀវ។
ក្រោយទទួលបានពត៍មាននៅម៉ោង៤និង៤០នាទី ដោយមានបញ្ជាពីលោកស្នងការ កម្លាំងអធិការដ្ឋាននគរបាលស្រុកព្រៃនប់សហការណ៏ជាមួយកម្លាំងប៉ុស្តិ័រដ្ឋបាលឃុំជើងគោ បានធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតដល់ម៉ោង៩និង៣០នាទីដោយមានការសហការពីកម្លាំងអធិការដ្ឋាននគរបាលក្រុងបូកគោ នៃស្នងការដ្ឋាននគរបាលខេត្តកំពត ទើបស្ទាក់ឃាត់បានជនសង្ស័យ០៥នាក់ នៅចំណុចផ្លូវជាតិ៣ ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៥៥–១៥៦ ស្ថិតក្នុងភូមិរលួស សង្កាត់បឹងទូក ក្រុងបូកគោខេត្តកំពត និងរួមទាំងមធ្យោបាយធ្វើសកម្មភាព យកមកអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ដើម្បីសាកសួរតាមនិតិវីធីជំនាញ។
ក្រោយពីបានសាកសួរជនសង្ស័យ ដៃដល់ បានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពចូលដល់ក្នុងផ្ទះធ្វើពិធីបុណ្យ ហើយឆក់យកកាបូបដៃជនរងគ្រោះ កំពុងអោបសំរាន ពិតប្រាកដមែន។
+ជនសង្ស័យមានឈ្មោះ ៖
១.ឈ្មោះ នូ លីកៀន ភេទប្រុស អាយុ១៤ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិ១ សង្កាត់១ ក្រុង,ខេត្តព្រះសីហនុ(ជនដៃដល់)។
២.ឈ្មោះ សាន សុខសុី ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅ ភូមិ៣ សង្កាត់១ ក្រុង,ខេត្តព្រះសីហនុ(បក្ខពួក)។
៣,ឈ្មោះ អេង បុត្រា ភេទប្រុស អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ ភូមិ៣ទំនប់រលក សង្កាត់១ ក្រុង,ខេត្តព្រះសីហនុ(បក្ខពួន)។
៤,ឈ្មោះ មឿន សូ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិ២ សង្កាត់១ ក្រុង,ខេត្តព្រះសីហនុ(បក្ខពួក)។
៥,ឈ្មោះភន រតនា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិ៣ សង្កាត់១ ក្រុង,ខេត្តព្រះសីហនុ(បក្ខពួក)។
+វត្ថុតាងត្រូវចាប់យក៖
–ម៉ូតូម៉ាក ហុងដាឌ្រីម ពណ៌ខ្មៅ សេរីឆ្នាំ២០២២ ផ្លាកលេខ ព្រះសីហនុ 1K-9120 ចំនួន០១គ្រឿង។
–ម៉ូតូម៉ាក ហុងដាឌ្រីម ពណ៌ក្រហម សេរីឆ្នាំ២០២១ ផ្លាកលេខ ព្រះសីហនុ 1F-9472 ចំនួន០១គ្រឿង។
–ទូរសព្ទម៉ាកអាយហ្វូន១១ប្រូ ពណ៌ប្រផេះ ចំនួន០១គ្រឿង។
–ទូរសព្ទម៉ាកអាយហ្វូនអេចផ្លើស ពណ៌ទឹកមាស ចំនួន០១គ្រឿង។
–ទូរសព្ទម៉ាកអាយហ្វូន១១ ពណ៌ស ចំនួន០១គ្រឿង។
–ទូរសព្ទម៉ាកអាយហ្វូនអេចផ្លើស ពណ៌ខ្មៅ ចំនួន០១គ្រឿង។
–ទូរសព្ទម៉ាកអាយហ្វូន៧ ពណ៌ខ្មៅ ចំនួន០១គ្រឿង។
បច្ចុប្បន្នជនសង្ស័យរួមទាំងវត្តុតាងខាងលើ យើងបានធ្វើការឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ដើម្បីបន្តការសាកសួរស្រាវជ្រាវតាមនីតិវិធីជំនាញ ៕
ប្រភព៖ នាយកដ្ឋានផ្សព្វផ្សាយអប់រំ