ចាប់ខ្លួនជនជាតិចិន ៣នាក់ ក្រោយធ្វើសកម្មភាពវាយ​កញ្ចក់​រថយន្ត​លួច​យក​លុយ និង​សម្ភារ​មាន​តម្លៃ​

0

ព្រះ​សីហ​នុ​៖ លោ​ឧត្តមសេនីយ៍ទោ ជួន ណា​រិ​ន្ទ ស្នងការ​នគរបាល​ខេត្ត​ព្រះ​សីហ​នុ បានអោយដឹងថានគរបាល​ជំនាញ បាន​ឃាត់​ខ្លួន​ជន​ស​​ង្ស័​យ​៣​នាក់ ដែល​ធ្វើ​សកម្មភាព​លួច​មាន​ស្ថាន​ទម្ងន់ទោស (​វាយ​កញ្ចក់​រថយន្ត​លួច​យក​លុយ និង​សម្ភារ​មាន​តម្លៃ​) ចំនួន ០៣​ករណី និង លួច​ផ្លា​ក​លេខ​រថយន្ត ចំនួន ០២​ករណី នៅ​ព្រឹក​ថ្ងៃ​ទី​០៤ ខែមេសា ឆ្នាំ​២០២៣​។

សូម​បញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​០៣ ខែមេសា ឆ្នាំ​២០២៣ វេលា​ម៉ោង​ប្រហែល ១១ និង ២៥​នាទី នៅ​ចំណុច​តំបន់​សេដ្ឋកិច្ច​ពិសេស កំពង់​ផែ​ក្រុងព្រះសីហនុ ស្ថិត​នៅ ភូមិ​៣ សង្កាត់​៣ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ មាន​ករណី អំពើ​លួ​​ច​មាន​ស្ថាន​ទម្ងន់ទោស (​វាយ​កញ្ចក់​រថយន្ត​លួច​យក​លុយ និង​សម្ភារ​មាន​តម្លៃ​) មួយ​បាន​កើតឡើង បង្ក​ដោយ​ជ​…​ន​ស​…​ង្ស័​យ មិន​ស្គាល់​អត្តសញ្ញាណ ជា​ជនជាតិ​ចិន បាន​ធ្វើ​សកម្មភាព វាយ​បំបែក​កញ្ចក់​រថយន្ត​របស់​ប្រជាពលរដ្ឋ ដែល​ចត​ទុក​នៅ​មុខ​តំបន់​សេដ្ឋកិច្ច​ពិសេស កំពង់​ផែ​ក្រុងព្រះសីហនុ រួច​លួច​យក​កាបូប​លុយ​របស់​ប្រជាពលរដ្ឋ​ដែល​នៅ​ក្នុង​រថយន្ត ដោយ​ក្នុង​កាបូប​នោះ​មាន​៖

-​លុយ​ខ្មែរ​ចំនួន ២០,០០០,០០០៛ (​ម្ភៃ​លាន​រៀល​)
-​លុយ​ប្រទេស​អាស៊ាន​ចំរុះ​គ្រប់​ប្រភេទ​មួយ​ចំនួន
-​ប័ណ្ណ​សម្គាល់​យានយន្ត ០១​សន្លឹក
-​ប័ណ្ណបើកបរ ០១​សន្លឹក
-​កាត​ធនាគារ ០៥​សន្លឹក
-​ឯកសារ និង​សម្ភារ​មួយ​ចំនួន ។

បន្ទាប់​ពី​ទទួល​បាន​បណ្តឹង​របស់​ជ​នរង​គ្រោះ កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល បាន​សហ​ការណ៍​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុងព្រះសីហនុ បាន​ធ្វើការ​ស្រាវជ្រាវ​យ៉ាង​យកចិត្តទុកដាក់ រហូត​ដល់​ថ្ងៃ​ទី ០៤ ខែមេសា ឆ្នាំ​២០២៣ វេលា​ម៉ោង ០៨ និង ៣០​នាទី ព្រឹក ដោយ​មានការ​ចង្អុលបង្ហាញ​ពី លោក​ឧត្តមសេនីយ៍ទោ ជួន ណា​រិ​ន្ទ ស្នងការ​នគរបាល​ខេត្ត​ព្រះ​សីហ​នុ កម្លាំង​សមត្ថកិច្ច​យើង​ធ្វើការ​បង្ក្រាប​បាន​ទាំងស្រុង ដោយ​ចាប់​ឃា​ត់​ខ្លួន​បាន​ជ​ន​សង្ស័​យ​ចំនួន ០៣​នាក់ ភេទ​ប្រុស ជនជាតិ​ចិន នៅ​ចំណុច ភូមិ​២ សង្កាត់​៤ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ ។

-​ជ​ន​ស​ង្ស័​​យ​ទាំង ០៣​នាក់ មានឈ្មោះ​ដូច​ខាងក្រោម​៖
១-​ឈ្មោះ SHEN AO ភេទ​ប្រុស ជនជាតិ​ចិន មុខរបរ មិន​ពិតប្រាកដ ស្នាក់​នៅ ភូមិ​២ សង្កាត់​៤ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ ។
២-​ឈ្មោះ JIN CHANGGE ភេទ​ប្រុស ជនជាតិ​ចិន មុខរបរ មិន​ពិតប្រាកដ ស្នាក់​នៅ ភូមិ​២ សង្កាត់​៤ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ ។
៣-​ឈ្មោះ LI HONGYUAN ភេទ​ប្រុស ជនជាតិ​ចិន មុខរបរ មិន​ពិតប្រាកដ ស្នាក់​នៅ ភូមិ​២ សង្កាត់​៤ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ ។

+​វត្ថុ​តាង​ចាប់​យក​បាន​៖
-​លុយ​ខ្មែរ​ចំនួន ២០,០០០,០០០៛ “​ម្ភៃ​លាន​រៀល​” (​ផល​នៃ​អំពើ​ចោរកម្ម​)
-​លុយ​ប្រទេស​អាស៊ាន​ចំរុះ​គ្រប់​ប្រភេទ​មួយ​ចំនួន (​ផល​នៃ​អំពើ​ចោរកម្ម​)
-​ផ្លា​ក​លេខ​រថយន្ត ០២​គូ (​ផល​នៃ​អំពើ​ចោរកម្ម​)៖
១-​បាត់ដំបង 2D-9008
២-​កែប 2B-2122 ។

-​រថយន្ត ០១​គ្រឿង ម៉ាក TOYOTA CAMRY ស៊េរី​ឆ្នាំ​២០០៧ ពណ៌​ស ផ្លា​ក​លេខៈ ភ្នំពេញ 2BH-1287 (​មធ្យោបាយ​)
-​ទល់​រឺ​វី​ស ០២​ដើម (​ឧបករណ៍​ប្រព្រឹត្តិ​ប​​ទ​ល្មើស​)
-​ដង្កាប់ ០១​ដើម (​ឧបករណ៍​ប្រព្រឹត្តិ​ប​ទ​ល្មើស​)
-​កាំ​…​បិ​…​ត ០១​ដើម (​ឧបករណ៍​ប្រព្រឹត្តិ​បទ​ល្មើស​)
-​ឧបករណ៍​វាយ​បំបែក​កញ្ចក់​រថយន្ត ០១​ដើម (​ឧបករណ៍​ប្រព្រឹត្តិ​ប​ទ​ល្មើស​)
-​សោរ​ច្នៃ​សម្រាប់​កាច់​បំបែក​សោរ​រថយន្ត ១៤​ដើម (​ឧបករណ៍​ប្រព្រឹត្តិ​បទល្មើស​)
-​ស្រោមដៃ ០៤​គូរ (​ឧបករណ៍​ប្រព្រឹត្តិ​ប​ទល្មើស​)
-​កាបូប​សំលៀក​បំពាក់ ០១ មាន​សំលៀក​បំពាក់ និង​របស់​ប្រើប្រាស់​មួយ​ចំនួន
-​វ៉ា​លី​សំលៀក​បំពាក់ ០១ មាន​សំលៀក​បំពាក់ និង​របស់​ប្រើប្រាស់​មួយ​ចំនួន ។

បន្ទាប់​ពី​ធ្វើការ​សាកសួរ ជ​ន​ស​​ង្ស័​យ​បាន​សារភាព​ថាៈ ពួក​គាត់​ធ្លាប់​ធ្វើ​សកម្មភាព​វាយ​កញ្ចក់​រថយន្ត លួច​យក​កាបូប​លុយ​សម្ភារ និង​លួច​ដោះ​យក​ផ្លា​ក​លេខ​រថយន្ត សរុប​ចំនួន ០៥​លើក ក្នុង​នោះ​មាន​៖

+​វាយ​កញ្ចក់​រថយន្ត លួច​យក​កាបូប​លុយ និង​សម្ភារ ចំនួន ០៣​លើក​៖
-​លើក​ទី​១ នៅ​ថ្ងៃ​ទី ១៩ ខែមីនា ឆ្នាំ​២០២៣ នៅ​ចំណុច​ផ្លូវ​ឆ្នេរ​ឯករាជ្យ ស្ថិត​នៅ ភូមិ​១ សង្កាត់​៣ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ ។
-​លើក​ទី​២ នៅ​ថ្ងៃ​ទី ០២ ខែមេសា ឆ្នាំ​២០២៣ នៅ​ចំណុច​ឆ្នេរ​អូរ​ត្រេះ ស្ថិត​នៅ ភូមិ​៦ សង្កាត់​៤ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ ។
-​លើក​ទី​៣ នៅ​ថ្ងៃ​ទី ០៣ ខែមេសា ឆ្នាំ​២០២៣ នៅ​ចំណុច​មុខ​តំបន់​សេដ្ឋកិច្ច​ពិសេស​កំពង់​ផែ ស្ថិត​នៅ ភូមិ​៣ សង្កាត់​៣ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ ។

+​លួច​ដោះ​យក​ផ្លា​ក​លេខ​រថយន្ត​ចំនួន ០២​លើក​៖
-​លើក​ទី​១ នៅ​ថ្ងៃ​ទី ២៤ ខែមីនា ឆ្នាំ​២០២៣ លួច​យក​ផ្លា​ក​លេខ​រថយន្ត​មួយគូ (​កែប 2B-2122) នៅ​ចំណុច​ក្រុម​ទី​៨ ភូមិ​២ សង្កាត់​៤ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ ។
-​លើក​ទី​២ នៅ​អំឡុង​ចុងខែ​មីនា ឆ្នាំ​២០២៣ លួច​យក​ផ្លា​ក​លេខ​រថយន្ត​មួយគូ (​បាត់ដំបង 2D-9008) នៅ​ខេត្តបាត់ដំបង ។

ចំពោះ​ជនសង្ស័យ​ខាងលើ ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល កំពុង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ព្រះ​សីហ​នុ ដើម្បី​ផ្តន្ទាទោស​តាម​ផ្លូវច្បាប់​៕

ប្រភព៖ ឡេង ប៊ុននី Leng Bunny