Thomas Tuchel និយាយ​បែប​នេះ​…! អំពី Sadio Mane

0

គ្រូបង្វឹក​ថ្មី​របស់ Bayern Munich លោក Thomas Tuchel មាន​ក្តី​រំភើប​ដែល​បាន​រួមការ​ងា​ជាមួយ​អតីត​ខ្សែប្រយុទ្ធ Sadio Mane របស់​ក្លឹ​ប Liverpool ។

Mane បាន​ជួប​បញ្ហា​ខ្លះ​ៗ​តាំងពី​មក​ដល់ Bayern ខណៈ​ដែល​គាត់​មិន​ទទួល​បានការ​ពេញចិត្ត ចំពោះ​ទម្រង់​លេង​របស់​គាត់​ពី​សំណាក់​អតីត​គ្រូបង្វឹក Julian Nagelsmann ។

ប៉ុន្តែ Tuchel និយាយ​ថា​៖ «​ខ្ញុំ​ស្គាល់​គាត់​ច្បាស់​ណាស់​។ អ្នក​មិន​គួរ​សួរ​ថា តើ Sadio គឺជា​កីឡាករ​កំពូល​ម្នាក់​ដែរ​ឬ​អត់​នោះ​ទេ?​»

«​គាត់​បាន​ស៊ុត​បញ្ចូល​ទី 20​ទៅ​30 គ្រាប់​ជា​រៀង​រាល់​ឆ្នាំ​សម្រាប់ Liverpool និង​ជា​កីឡាករ​សំខាន់​ពិតប្រាកដ​នៅ​ទីនោះ​។ គុណភាព​របស់​គាត់​គឺ​ហួស​ពី​ការ​គិត​របស់​យើង​។ គាត់​ត្រូវការ​ពេលវេលា​ដើម្បី​សម្រប​ខ្លួន​អោយ​មាន​ភាពល្អ​ប្រសើ​ឡើង​វិញ​»៕