ខ្សែបម្រើជប៉ុន Daichi Kamada ទំនងជានឹងចាកចេញពី Eintracht Frankfurt ក្នុងរដូវក្ដៅខាងមុខនេះ នេះបើយោងតាមមន្ត្រីនៃក្របខណ្ឌ Bundesliga របស់អាល្លឺម៉ង់បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ ZDF ។
នាយកប្រតិបត្តិ Frankfurt លោក Markus Krosche បាននិយាយអំពីកីឡាករវ័យ 26 ឆ្នាំដែលកិច្ចសន្យារបស់គាត់នឹងផុតកំណត់នៅចុងបញ្ចប់នៃរដូវកាលនេះថា «ស្ថានភាពក្លឹបជាមួយ Daichi គឺថាគាត់ប្រហែលជានឹងចាកចេញពីពួកយើងក្នុងរដូវក្ដៅ»។
Kamada បានជួយ Frankfurt ឈ្នះពាន Europa League កាលពីរដូវកាលមុន និងស៊ុតបញ្ចូលទីបាន 3 គ្រាប់ក្នុង Champions League រដូវកាលនេះ។
មានសេចក្តីរាយការណ៍ថាក្លឹប Borussia Dortmund ចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើគាត់ ប៉ុន្តែនៅរង់ចាំការយល់ព្រមពីភាគីទាំងសងខាង៕