អ្នកខ្សោយដេកពេទ្យ! អ្នកខ្លាំងដេកគុក!!

0

បាត់ដំបង​៖ នៅ​ថ្ងៃ​ចន្ទ ១៣​កើត ខែចេត្រ ឆ្នាំខាល ចត្វា​ស័ក ព​.​ស​. ២៥៦៦ ត្រូវ​នឹង​ថ្ងៃ​ទី​០៣ ខែមេសា ឆ្នាំ​២០២៣ វេលា​ម៉ោង​១២​នឹង​៣០​នាទី នៅ​ចំណុច​ក្រុម​ទី​២៦ ភូមិ​បឹង​ទឹម ឃុំ​តា​ប៉ុន ស្រុក​សង្កែ ខេត្តបាត់ដំបង មាន​ករណី​បទ​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស (​យក​កាំបិត​កាប់​) មួយ​កើតឡើង​បង្ក​ដោយ​ជនសង្ស័យ​ម្នាក់​ឈ្មោះ ហឿ​ត សុ​ន ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​បឹង​ទឹម ឃុំ​តា​ប៉ុន ស្រុក​សង្កែ ខេត្តបាត់ដំបង មុខរបរ មិន​ពិតប្រាកដ បាន​ធ្វេ​ី​សកម្មភាព​យក​កាំបិត​កាប់​ទៅ​លេ​ី​ជន​រង​គ្រោះ​ម្នាក់​ឈ្មោះ គង់ គឿ​ន ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ មាន​ទីលំនៅ​ភូមិ​បឹង​ទឹម ឃុំ​តា​ប៉ុន ស្រុក​សង្កែ ខេត្តបាត់ដំបង មុខរបរ កម្មករ បណ្តាល​អោយ​រង​របួស​ត្រូវ​ចំ​ក្បាល​ខាងស្តាំ​មួយ​កន្លែង​មុត​ចេញ​ឈាម និង​លេ​ី​កំ​ផួ​ន​ដៃ​ខាងស្តាំ​មួយ​កន្លែង​ទៀត​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បាត់ដំបង​។ បន្ទាប់​ពី​ពេល​កើតហេតុ ជន​រង​គ្រោះ​បាន​រាយការណ៍​មក​សមត្ថកិច្ច​នគរបាល​ស្រុក​សង្កែ និង​ដោយ​អនុវត្ត​តាម​យោបល់​ដឹកនាំ​របស់​លោក​ឧត្តមសេនីយ៍ទោ សាត គឹ​ម​សាន ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង ក៏​ដូច​យោបល់​របស់​លោក​ឧត្តមសេនីយ៍ត្រី លឹ​ម ពុ​ទ្ធី​ឡា ស្នងការ​រង​ផែន​ការងារ​នគរបាល​ព្រហ្ម​ទ័​ណ្ឌ កម្លាំង​ផ្នែក​ជំនាញ​នៃ​អធិការដ្ឋាន​ស្រុក​សង្កែ សហការ​ជាមួយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​តា​ប៉ុន ដឹង​នាំ​ដោយ​លោក​វរសេនីយ៍ទោ យុ​ត តុង​ហូ អធិការ​នគរបាល​ស្រុក​សង្កែ បាន​ចុះ​ស្រាវជ្រាវ​ស៊ើបអង្កេត​បង្ក្រាប​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ខាងលើ​។ ក្រោយ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​សារភាព​ថា មូលហេតុ​នៃ​អំពេ​ី​ហិង្សា​រហូត​ឈាន​ដល់​ការ​ប្រេ​ី​ប្រាស់​កាំបិត​កាប់​ទៅ​លើ​ជន​រង​គ្រោះ​ដោយសារ​ស្រវឹងស្រា​។

នា​ពេល​នេះ ជនសង្ស័យ​ខាង​លេ​ី​ត្រូវ​បាន​នគរបាល​ស្រុក​កំពុង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​ការិយាល័យ​ជំនាញ​ខេត្ត ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់ ៕

ប្រភព៖ នាយកដ្ឋានផ្សព្វផ្សាយអប់រំ