យោងតាម Calciomercatoweb បានអោយដឹងថាក្រុម Arsenal នឹងមានកិច្ចព្រមព្រៀងដោះដូរកីឡាករ Granit Xhaka និង Nicolas Pépé អោយទៅក្រុម Juventus ដើម្បីប្ដូរយកខ្សែប្រយុទ្ធ Dušan Vlahović ។
Vlahović បានស្ថិតនៅក្នុងការចាប់អារម្មណ៍របស់ Arsenal តាំងពីរដូវក្តៅមុន ហើយក្រុមកាំភ្លើងធំកំពុងស្វែងរកការចុះហត្ថលេខាលើគាត់ នៅក្នុងទីផ្សារដោះដូរកីឡាករ ដើម្បីពង្រឹងតំបន់ប្រយុទ្ធរបស់ពួកគេ។
ទោះជាយ៉ាងណាក៏ដោយ ពួកគេសង្ឃឹមថានឹងទទួលការចរចាមួយដ៏ល្អមួយពី Juventus សម្រាប់កីឡាករសញ្ជាតិស៊ែប៊ីរូបនេះ៕