Manchester City ត្រៀម​សាច់ប្រាក់​ជិត ១០០​លាន​ផោន សម្រាប់​កីឡាករ​វ័យក្មេង​របស់ Barcelona

0

យោង​តាម​គេហទំព័រ Football Insider បានឱ្យ​ដឹង​ថា Barcelona បាន​ដាក់​តម្លៃ 90 លាន​ផោន​សម្រាប់ Manchester City ក្នុង​ការ​ចុះ​ហត្ថា​លេខា​លើ​កីឡាករ Ansu Fati ហើយនឹង​មិន​ចរចា​សម្រាប់​តម្លៃ​ទាប​ជាង​នេះនោះ​ទេ​។

Fati មិន​សប្បាយចិត្ត​ជាមួយនឹង​ស្ថានភាព​ដែល​គាត់​កំពុង​ជួប​ជាមួយ Barcelona ខណៈ​ក្លឹ​ប​ក៏​ចង់បាន​ប្រាក់​ពី​ការ​លក់​គាត់​ផង​ដែរ​។

គួរ​រំលឹក​ឡើង​វិញ​ផង​ដែរ​ថា Manchester United និង Chelsea ដែល​ជា​គូ​ប្រ​គួ​ត​ប្រជែង​អាច​នឹង​ខកខាន​ក្នុង​ការ​ចុះហត្ថលេខា​លើ Fati៕