មាន​ក្លឹ​ប​នៅ EPL ចាប់អារម្មណ៍​លើ Raphinha

0

យោង​តាម​គេហទំព័រ Football Insider បានឱ្យ​ដឹង​ថា Chelsea កំពុង​ពិចារណា​យ៉ាង​ខ្លាំង​លើ​ការ​ផ្លាស់​ប្តូរ សម្រាប់​ខ្សែបម្រើ​ស្លាប Raphinha របស់ Barcelona នៅ​ក្នុង​ទីផ្សារ​ដោះ​ដូរ​កីឡាករ​ខាង​មុខ​នេះ​។

Raphinha ស្ថិត​នៅ​ក្នុង​ការ​ពេញចិត្ត​របស់ Chelsea ចាប់តាំងពី​គាត់​លេង​អោយ​ក្លឹ​ប Leeds United ហើយ​ក្រុម​តោ​ខៀវ​បាន​ខិត​ជិត​ក្នុង​ការ​ចុះហត្ថលេខា​លើ​គាត់ ប៉ុន្តែ​គាត់​ពេញចិត្ត​នឹង​ការ​ផ្លាស់​ប្តូរ​ទៅ​កាន់ Barcelona ។

ទោះ​យ៉ាងណា​ក៏​ដោយ អ្វី​ៗ​គ្រប់យ៉ាង​នៅ Barcelona មិន​មាន​ស្ថាន​ភាពល្អ​សម្រាប់​គាត់​នោះ​ទេ ហើយ​គាត់​អាច​ពិចារណា​ត្រលប់​ទៅ​ប្រទេស​អង់គ្លេស​វិញ​។ របាយការណ៍​ដដែល​បាន​និយាយ​ថា Chelsea នឹង​ប្រឈម​មុខជា​មួយ​ការ​ប្រកួតប្រជែង​ខ្លាំង​ជាមួយ​ក្លឹ​ប Arsenal សម្រាប់​កីឡាករ​ប្រេ​ស៊ី​ល​រូប​នេះ​៕