Man Utd រកឃើញអ្នកចាំទី ដែលនឹងមកជំនួសកន្លែង De Gea ហើយ

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Mail Online បានអោយដឹងថាអ្នកចាំទី David de Gea មិនទាន់ចុះកុងត្រាថ្មីនោះទេ ដែលជាហេតុធ្វើអោយ Manchester United កំពុងសម្លឹងរកការចុះកុងត្រាជាមួយនឹងអ្នកចាំទី Borussia Dortmund គឺកីឡាករ Gegor Kobel។

គួរបញ្ជាក់ថា De Gea នឹងផុតកុងត្រានៅខែមិថុនានេះ ហើយគាត់មិនទាន់បន្តកុងត្រាថ្មីនោះទេ។ លើសពីនេះគាត់ក៏បានច្រានចោលនៅសំណើររបស់ក្លឹប Man Utd ផងដែរ៕