បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Football Transfers បានអោយដឹងថាក្លឹប Manchester City ជឿជាក់ថាកីឡាករ Youssoufa Moukoko របស់ក្លឹប Borussia Dortmund អាចជាជម្រើសកីឡាករដែលនឹងមកជំនួសកន្លែងរបស់ Haaland ប្រសិនជាគាត់សម្រេចចិត្តចាកចេញពីក្លឹបនៅថ្ងៃអនាគត។
តាមគំនិតរបស់លោក Pep Guardiola បានអោយដឹងថាកីឡាករវ័យ ១៨ឆ្នាំរូបនេះ គឺដូចទៅនឹង Sergio Aguero ហើយក្លឹននឹងធ្វើការផ្ទេរយករូបគាត់នៅពេលដែលពេលវេលាមកដល់។ ខែ្សប្រយុទ្ធរូបនេះបានចុះកុងត្រាថ្មីជាមួយនឹង Dortmund រហូតដល់ឆ្នាំ២០២៦ ហើយសម្រាប់តម្លៃរបស់គាត់វិញក៏មិនទាបនោះដែរ៕