Pep Guardiola រក​ឃើញ​កីឡាករ​ដែល​អាច​ជំនួស​តំណែង Erling Haaland

0

យោង​តាម Football Transfers បានអោយ​ដឹង​ថា​ក្លឹ​ប Manchester City បាន​កំណត់​អត្តសញ្ញាណ​រួច​ហើយ ក្នុង​ការ​ជំនួស​តំណែង​កីឡាករ​ឆ្នើម Erling Haaland គឺ​កីឡាករ Youssoufa Moukoko ។

តារា​ឆ្នើម​របស់​ក្លឹ​ប Borussia Dortmund រូប​នេះ​ត្រូវ​បាន​ផ្សារ​ភ្ជាប់​ជាមួយនឹង​ក្លឹ​ប​នៅ​អឺរ៉ុប​ជា​ច្រើន​កាលពី​ខែមករា ហើយ​អាច​ចាក​ចេញពី​ប្រទេស​អា​ឡឺ​ម៉​ង់​នៅ​ក្នុង​ទីផ្សារ​ដោះ​ដូរ​នា​ពេល​ខាង​មុខ​។

របាយការណ៍​ដដែល​បាន​បង្ហាញ​ថា​លោក Pep Guardiola បាន​ចាត់​ទុក​កីឡាករ​អា​ឡឺ​ម៉​ង់​រូប​នេះ ទៅ​នឹង​អតីត​ខ្សែប្រយុទ្ធ​អា​ហ្ស​ង់​ទី​ន Sergio Aguero ។ ក្រុម​មេឃ​ខៀវ អាច​ប្រើប្រាស់​លុយ​ដែល​បាន​មក​ពី​ការ​លក់ Haaland ដើម្បី​ជួយ​សម្រួល​ដល់​ការ​ផ្លាស់​ប្តូ​រលើ​កីឡាក Moukoko ។

ម៉ាស៊ីន​ស៊ុត​បញ្ចូល​ទី​របស់​ន័​រវេ​ស​កំពុង​ត្រូវ​បាន​ក្លឹ​ប​ល្បី​ៗ​ដូច​ជា Real Madrid ត្រូវការ ហើយ​ក្លឹ​ប​ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង Manchester នឹង​លក់ Haaland នៅ​ពេល​ណាមួយ​៕