Real Madrid សម្លឹង​ឃើញ​ខ្សែប្រយុទ្ធ​របស់​ក្លឹ​ប Liverpool

0

សារព័ត៌មាន Defensa Central រាយការណ៍​ថា Real Madrid កំពុង​ដាក់​កា​រសើប​អង្កេត​លើ​កំពូល​កីឡាករ​របស់ Liverpool កីឡាករ Mohamed Salah ។ សារព័ត៌មាន​ដដែល​ក៏​បាន​បង្ហាញ​ថា Salah ស្ថិត​នៅ​ក្នុង​បញ្ជី​ឈ្មោះ​នៃ​ខ្សែប្រយុទ្ធ​ដែល Los Blancos កំពុង​ស្វែងរក​ការ​ចុះហត្ថលេខា​នៅ​រដូវក្តៅ​ខាង​មុខ​នេះ​។

កីឡាករ​សញ្ជាតិ​អេ​ហ្ស៊ី​ប​កំពុង​មាន​រដូវ​កាល​ដ៏​គួរ​ឱ្យ​ចាប់អារម្មណ៍​នៅ​ឯ​កីឡដ្ឋាន Anfield ដោយ​បាន​ស៊ុត​បញ្ចូល​ទី​បាន ២២​គ្រាប់ រួម​ជាមួយនឹង​បញ្ជូន​បាល់​អោយ​មិត្ត​រួម​ក្រុម​បាន ១១​ដង ។

របាយការណ៍​ខាងលើ​បានអោយ​ដឹង​ថា Salah មាន​ក្ដី​សុបិន​ចង់​ចូលរួម​ជាមួយ​ក្លឹ​ប​អធិរាជ​ស Real Madrid ដូច្នេះ​គាត់​អាច​មាន​ភាគរយ​ច្រើន​ក្នុង​ការ​ផ្លាស់​ទៅ​កាន់​រដ្ឋធានី​អេ​ស្ប៉ា​ញ​។

មិន​ត្រឹមតែ​បុ​ណ្ណោះ​ទេ Real Madrid ក៏​បាន​ដាក់​ការ​ចាប់អារម្មណ៍​លើ Victor Osimhen និង Harry Kane ដើម្បី​ជា​ដៃគូ​ជាមួយនឹង Mohamed Salah ៕