Tammy Abraham បាន​និយាយ​ពី​លទ្ធភាព​នៃ​ការ​ត្រលប់​ទៅ​កាន់​ទឹកដី​អង់គ្លេស

0

នៅ​ក្នុង​បទ​សម្ភាសន៍​ថ្មី​ៗ​នេះ​ជាមួយ Four Four Two ខ្សែប្រយុទ្ធ Tammy Abraham របស់ Roma បាន​ពិភាក្សា​អំពី​លទ្ធភាព​នៃ​ការ​ត្រលប់​ទៅ Chelsea វិញ​បន្ទាប់​ពី​ការ​ផ្លាស់​ទៅ Roma ក្នុង​ឆ្នាំ 2021​។

គាត់​បាន​និយាយ​ថា​៖ «​តើ​ការ​ត្រលប់​ទៅ​កាន់ Chelsea មែន​ទេ? ក្នុង​វិស័យ​បាល់ទាត់​គ្មាន​អ្វី​ដែល​ថា​មិន​អាច​ទេ​។ ប៉ុន្តែ​នៅ​ពេល​នេះ គោលដៅ និង​ការ​យកចិត្តទុកដាក់​របស់ខ្ញុំ​គឺ​ផ្តោត​លើ Roma​។ យើង​ចង់​បញ្ចប់​រដូវ​កាល​នេះ ហើយ​បញ្ចប់​ដោយ​ភាព​ខ្លាំង​»​។

ខ្សែប្រយុទ្ធ​អង់គ្លេស​បាន​បន្ថែម​ថា​៖ «​ខ្ញុំ​នៅ​តែ​មិន​បាន​ចាប់ផ្តើម​គិត​អ្វី​ផ្សេង​ទៀត ក្រៅពី​ការ​នៅ​ទី​នេះ និង​ធ្វើ​ឱ្យ​អស់ពី​សមត្ថភាព​របស់ខ្ញុំ​។ ខ្ញុំ​មិន​ប្រញាប់​ទេ​។ ប្រហែលជា​ខ្ញុំ​នឹង​ស្នាក់​នៅ Roma សម្រាប់​ដប់​ឆ្នាំ​ទៀត ឬ​យ៉ាងណា​ខ្ញុំ​មិនដឹង​ទេ​»​។

«​លោកគ្រូ Jose Mourinho គាត់​គឺជា​កំពូល​គ្រូបង្វឹក​។ ខ្ញុំ​ស្រឡាញ់​គាត់​។ គាត់​គឺជា​មនុស្ស​ម្នាក់ ដែល​យើង​ហៅ​គាត់​ថា​ជា​គ្រូបង្វឹក​ដ៏​ពិតប្រាកដ​។ គាត់​បានដឹង​ពី​របៀប​គ្រង​គ្រង គាត់​គឺជា​អ្នកចាត់ការ​ល្អ​បំផុត​ក្នុង​ពិភពលោក​សម្រាប់​វិស័យ​នេះ​»៕