បាត់ដំបង៖ នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង១៧:០០នាទី មានករណីក្មេងស្រីចំនួន០៥ នាក់ លង់ទឹកស្រះបណ្តាលអោយស្លាប់បាត់បង់ជីវិត នៅត្រង់ចំណុចទឹកស្រះក្រុមទី១ ភូមិស្រឡៅទង ឃុំកំរៀង ស្រុកកំរៀង ខេត្តបាត់ដំបង។ សមត្ថកិច្ចបានរាយការណ៍អោយដឹងថា ក្មេងស្រីរងគ្រោះទាំង ០៥នាក់ មានឈ្មោះ៖
១.ឈ្មោះ ធីម មេងលី ភេទស្រី អាយុ ៩ឆ្នាំ ។
២.ឈ្មោះ វ៉ាន់ គឹមហ៊ាង ភេទស្រី អាយុ ៩ឆ្នាំ ។
៣.ឈ្មោះ លូង លីតា ភេទស្រី អាយុ ៩ឆ្នាំ ។
៤.ឈ្មោះ ជា ស្រីឌឿន ភេទស្រី អាយុ ១១ឆ្នាំ ។
៥.ឈ្មោះ ឆាយ ឈៀងអុី ភេទស្រី អាយុ ៨ឆ្នាំ អ្នកទាំង៥នាក់ រស់នៅភូមិស្រឡៅទង ឃុំកំរៀង ស្រុកកំរៀង ខេត្តបាត់ដំបង។
ករណីនេះ ដោយអនុវត្តតាមការណែនាំបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក៏ដូចជាលោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ បានអោយកម្លាំងជំនាញ នៃអធិការដ្ឋានស្រុកកំរៀង ដឹកនាំកម្លាំងដោយលោកវរសេនីយ៍ទោ វេ គឹមចត់ អធិការនគរបាលស្រុកកំរៀង បានចុះធ្វើការស្រាវជ្រាវបន្ទាន់៕
ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ