Barcelona បង្ហាញ​ពី​ទំនុកចិត្ត​ក្នុង​ការ​បន្ត​កុងត្រា​ដល់​កីឡាករ​វ័យក្មេង

0

យោង​តាម​ការ​ចេញផ្សាយ​របស់​លោក Fabrizio Romano បានឱ្យ​ដឹង​ថា Barcelona មាន​បញ្ហា​ចំពោះ​ស្ថានភាព​របស់ Gavi ជាមួយនឹង La Liga សម្រាប់​វត្តមាន​កីឡាករ​វ័យក្មេង​រូប​នេះ​នៅ​ទឹកដី Camp Nou​។

កីឡាករ​ឆ្នើម​សញ្ជាតិ​អេ​ស្ប៉ា​ញ​មិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចុះ​ឈ្មោះ​ជា​កីឡាករ​ជម្រើស​ដំបូង​ឡើយ ដោយ​ក្លឹ​ប​យក្ស Catalan ត្រូវ​បាន​គេ​ចោទសួរ​យ៉ាងច្រើន​អំពី​អនាគត​របស់ Gavi ថា​អាច​បន្ត​ជាមួយ​ក្លឹ​ប​ទៀត​ដែរ​ឬទេ​។

គួរ​បញ្ជាក់​ផង​ដែរ Gavi បច្ចុប្បន្ន​ត្រូវ​បាន​ជាប់​ឈ្មោះ​ជា​កីឡាករ​យុវជន​ឆ្នើម​សម្រាប់ Barcelona ហើយ​កិច្ចសន្យា​របស់​គាត់​នឹង​បញ្ចប់​នៅ​រដូវក្តៅ​នេះ ។ ហើយ​ទោះបីជា Liverpool និង PSG បង្ហាញ​ចំណាប់អារម្មណ៍​លើ​គាត់​ក៏​ដោយ​ក៏ Barcelona នៅ​តែ​មាន​ទំនុកចិត្ត​ថា ពួក​គេ​នឹង​អាច​បន្ត​កុងត្រា​របស់​គាត់​អោយ​ស្នាក់​នៅ​ប្រទេស​អេ​ស្ប៉ា​ញ​ទៀត​៕