បរទេស៖ អ្នកចាំទីក្លឹប Manchester United គឺ David de Gea បានបង្ហាញពីការស្រឡាញ់ចំពោះក្លឹប Man Utd បើទោះបីជាគាត់ទើបតែបដិសេធចំពោះសំណើរបន្តកុងត្រាថ្មីរបស់ក្លឹបក៏ដោយ។ តាមរយៈបទសម្ភាស៍មួយជាមួយនឹង Sky Sport បានអោយដឹងថា De Gea បានបញ្ជាក់ថាគាត់សប្បាយរីករាយនៅក្លឹប Man Ud ប៉ុន្តែគាត់បានបដិសេធមិនព្រមចុះកិច្ចសន្យាថ្មី។
កុងត្រារបស់គាត់នឹងបញ្ចប់នៅចុងរដូវកាលនេះ ហើយខាងក្លឹប Man Utd បានស្នើរអោយកីឡាករវ័យ ៣២ឆ្នាំរូបនេះ កាត់បន្តប្រាក់ឈ្នួលរបស់គាត់ ដើម្បីបន្តស្នាក់នៅជាមួយក្លឹបទៀត។
គួរបញ្ជាក់ថាគាត់ គឺជាអ្នកចាំទីម្នាក់នៅក្នុងពិភពលោក ដែលទទួលបានប្រាក់ឈ្នួលខ្ពស់ គឺប្រមាណ ៣៧៥០០០ផោនក្នុងមួយសប្តាហ៍។ បើតាមការចេញផ្សាយរបស់ The Athletic បានអោយដឹងថា ទោះបីជាគាត់រយល់ព្រមកាត់ប្រាក់ឈ្នួលរបស់ខ្លួន De Gea បានចាត់ទុកថាសំណើដំបូងរបស់ក្លឹបនៅដើមសប្តាហ៍នេះមិនគ្រប់គ្រាន់នោះទេសម្រាប់គាត់៕