នេះអាចជាមូលហេតុធ្វើអោយ Moson Mount អស់ចិត្តជាមួយនឹង Chelsea

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ The Athletic បានអោយដឹងថាក្លឹប Chelsea ចង់បន្តកុងត្រាថ្មីជាមួយនឹង Mason Mount ប៉ុន្តែពួកគេអាចនឹងលក់គាត់ចេញ ច្រើនជាងអោយគាត់ចាកចេញដោយគ្មានតម្លៃខ្លួន។ ចំពោះក្លឹបដែលចង់បានគាត់ អាចនឹងត្រូវចណាយដល់ទៅ ៧០លានផោន (៨៦.២លានដុល្លារ) សម្រាប់ Mount។ កុងត្រារបស់គាត់នឹងផុតនៅរដូវក្តៅឆ្នាំក្រោយ។

គួរបញ្ជាក់ថា Mount បានចុះកុងត្រាមួយជាមួយនឹងក្លឹប Chelsea នៅឆ្នាំ២០១៩ ដោយគាត់ទទួលបានប្រាក់ឈ្នួលប្រចាំសប្តាហ៍តិចជាង ១សែនផោន។ ហើយគាត់ក៏មិនបានបន្តកុងត្រាថ្មីដែរ ចាប់តាំងពីពេលនោះ ដែលនេះបានធ្វើអោយតារាឆ្នើមសញ្ជាតិអង់គ្លេសរូបនេះ ក្លាយជាកីឡាករម្នាក់ដែលមានចំណូលទាបជាងគេនៅក្លឹប។ ភាគីទាំង២ បានធ្វើការជួបគ្នាដើម្បីពិភាក្សាអំពីកុងត្រាថ្មីរបស់ខ្លួនជាច្រើនដង ប៉ុន្តែអ្វីៗត្រូវបានបដិសេធដោយភាគីរបស់ Mount ទៅលើសំណើរទាំងអស់របស់ក្លឹប Chelsea៕