Greenwood ចង់ត្រលប់មកទីលានវិញ ប៉ុន្តែខាងក្លឹប Man Utd នៅ

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Mail Online បានអោយដឹងថា United បានបិទទ្វារមិនអោយ Greenwood ចូលរួមក្រុម ដើម្បីធ្វើការហ្វឹកហាត់រហូតដល់រដូវកាលថ្មី ២០២៣-២៤ ហើយក្លឹបនឹងត្រូវធ្វើការស៊ើបអង្កេតផ្ទៃក្នុងរបស់ខ្លួនដែលអាចនឹងបញ្ចប់នៅរដូវក្តៅ។

ក្លឹបមាការបារម្ភថាប្រសិនជាអនុញ្ញាតអោយ Greenwood ត្រលប់ចូលមកវិញ វាអាចជះឥទ្ធិពលអាក្រក់ដល់អត្ថប្រយោជន៍ពាណិជ្ជកម្មរបស់ក្លឹប។ ដោយវាត្រូវបានបញ្ជាក់ដោយដៃគូសាជីវកម្មរបស់ពួកគេថា វានឹងក្លាយជាសុបិន្តអាក្រក់របស់ក្លឹប ប៉ុន្តែបុគ្គលិកមួយចំនួនរបស់ក្លឹប គឺចង់អោយគាត់ត្រលប់មកវិញ។

ក្លឹប United ចាប់ផ្តើមការស៊ើបអង្កេតឯករាជ្រមួយ ក្រោយកីឡាករខាងលើត្រូវទម្លាក់ការចោទប្រកាន់ទាំងអស់ពីសំណាក់ប៉ូលីសទីក្រុង Manchester កាលពីខែមុន។

គួរបញ្ជាក់ថា Greenwood បាន

ប្រភពព័ត៌មានដដែរបាន បញ្ជាក់ថា Greenwood បានពិភាក្សាយ៉ាងទៀងទាត់ជាមួយក្លឹបចាប់តាំងពីការចោទប្រកាន់របស់គាត់ត្រូវបានទម្លាក់។ ហើយ គាត់បានបង្ហាញពីបំណងប្រាថ្នារបស់គាត់ក្នុងការវិលត្រឡប់ទៅកាន់ទីលានវិញ។ ដោយឡែកខាងក្លឹបមានការខ្វែងគំនិតគ្នាថាគួរអោយគាត់ត្រលប់មកវិញ ឫអត់៕