យោងតាមការចេញផ្សាយរបស់លោក Fabrio Romano បានអោយដឹងថានាយកក្លឹប Tottenham លោក Paratici បាននិយាយថា ៖ «ការចែកផ្លូវជាមួយ Conte គឺជាការសម្រេចចិត្តដ៏ធំសម្រាប់ភាគីទាំងសងខាង»។
នេះបើយោងតាមរបាយការណ៍ដដែលបានបញ្ជាក់ថា Stellini បានក្លាយជាអ្នកចាត់ការក្រុមនៅពេលដែល Antonio Conte ឈឺគាត់ក៏មានបទពិសោធន៍ខ្លះដែរជាមួយនឹងប្រព័ន្ធលេងរបស់ក្រុម Tottenham។ Paratici បានបន្តថាយើងពិតជាមានទំនុកចិត្តខ្លាំងណាស់ចំពោះ Stellini & Mason យើងសង្ឃឹមថាគាត់ធ្វើបានល្អ៕