សារព័ត៌មាន Mundo Deportivo រាយការណ៍ថា Barcelona កំពុងតាមដានយ៉ាងដិតដល់នូវការផ្ទេររបស់ខ្សែប្រយុទ្ធសញ្ជាតិអៀរឡង់ Ivan Ferguson ។ ខ្សែប្រយុទ្ធវ័យក្មេងរបស់ Brighton កំពុងលេចធ្លោរ ហើយបានក្លាយជាកំពូលកីឡាករសម្រាប់ការចង់បានពីក្លឹបជាច្រើនរួមមាន Manchester United, Chelsea, Bayern Munich និង Liverpool ។
របាយការណ៍បានបង្ហាញថាក្លឹបអ្នកមានបុណ្យ កំពុងស្វែងរកកីឡាករជំនួសតំណែងរយៈពេលយូរសម្រាប់ Robert Lewandowski ជាមួយនឹង Ansu Fati ត្រូវបានគេរំពឹងថានឹងចាកចេញពីក្លឹបយក្សនៅ La Liga។ ខ្សែប្រយុទ្ធវ័យ 18 ឆ្នាំរូបនេះគឺជាការកីឡាករវ័យក្មេង ពិតជាសាកសមសម្រាប់ម៉ាស៊ីនរកគ្រាប់បាល់របស់ Barcelona ៕