Hakan Calhanoglu បានសម្រេចចិត្តនៅបន្តជាមួយ Inter Milan ។ ខ្សែបម្រើរូបនេះគឺជាផ្នែកដ៏សំខាន់មួយសម្រាប់ក្រុមInter milan។
កិច្ចសន្យាថ្មីរបស់កីឡាករវ័យ ២៩ឆ្នាំរូបនេះនឹងផុតនៅខែមិថុនា ឆ្នាំ 2027 បន្ទាប់ពីបន្តកុងត្រារយៈពេល 3 ឆ្នាំបន្ថែមទៀតលើកិច្ចសន្យាចាស់ដែលផុតកំណត់នៅឆ្នាំ 2024 ។ Calhanoglu បានចូលរួមជាមួយ Inter Milan ក្នុងឆ្នាំ 2021 បន្ទាប់ពីចាកចេញពី AC Milan ដោយគ្មានតម្លៃផ្ទេរ។
គួររំលឹកផងដែរថា ចាប់តាំងពីពេលមកដល់គាត់បានឈ្នះ Copa Italia ១ដងនឹង Italian Super Cup ពីរដង៕