ខេត្តព្រះសីហនុ នឹងត្រូវធ្វើជាម្ចាស់ផ្ទះសម្រាប់ ៣វិញ្ញាសា សម្រាប់ការប្រកួតស៊ីហ្គេមនាពេលខាងមុខ

0

ព្រះសីហនុ៖ ដើម្បីចូលរួមត្រៀមការប្រកួតស៊ីហ្គេមនាពេលខាងមុខនេះខេត្តព្រះសីហនុ ត្រូវបានធ្វើជាម្ចាស់នៅបីវិញ្ញាសារួមមាន កីឡាបាល់ទះលើឆ្នេរខ្សាច់ កីឡាប្រណាំងម៉ូតូទឹកនិងកីឡាប្រណាំង ទូកក្តោង។

លោក បុរី វង្សានិត ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តបានឲ្យដឹងថា ដោយមានការចង្អុលបង្ហាញពីឯកឧត្តមអភិបាលខេត្តនិងគណៈ កម្មការប្រកួតកីឡា មន្ទីរបាននឹងកំពុងរៀបចំទីលានប្រកួតកីឡាបាល់ទះនៅលើឆ្នេរខ្សាច់សម្រាប់កម្មវិធី ស៊ីហ្គេម លើកទី ៣២ នៅចន្លោះថ្ងៃទី ៥ ដល់ថ្ងៃទី ១៧ ខែឧសភាឆ្នាំ ២០២៣ ខាងមុខនេះ។

ចំពោះការងាររៀបចំទីលានកីឡាបាល់ទះលើឆ្នេរខ្សាច់គឺ មន្ទីរធ្វើទៅតាមអ្វីដែលជាការចង្អុល បង្ហាញរបស់គណៈកម្មការ ហើយមន្ទីរសាធារណ ការនិងដឹកជញ្ជូនខេត្តគឺជាអ្នករៀបចំទីលានប្រកួតកីឡានៅលើឆ្នេរខ្សាច់ដែលមានទីតាំងស្ថិតនៅឆ្នេរពយជំទាវម៉ៅបន្ទប់ទឹកលេខ១១(ជិតដើមឈើចាំស្នេហ៍)ស្ថិតនៅក្នុងភូមិគគី ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ហើយការរៀបចំទីលាន កីឡាលើខ្សាច់គឺ មាន៣ទីលាន ទីលានទី ១គឺសម្រាប់ហាត់សមហើយទីលានទី ២ទី ៣គឺសម្រាប់ប្រកួតកីឡាបាល់ទះលើឆ្នេរខ្សាច់។

លោកប្រធានមន្ទីរក៏បានបន្ថែមថា ការរៀបចំទីលាននេះគឺមានការកាយដីចាស់ជម្រៅ ៤ តឹកចេញទើបមានការចាក់ខ្សាច់ចូលឡើងវិញដោយ មានការរែងយកកាកសំណល់ឫសឈើដុំថ្មសំបកខ្ចៅខ្យងអំបែកដបក៏ដូចជាកំតិចផ្សេងៗឲ្យបានស្អាតទើបចាក់ខ្សាចចូលទៅវិញជៀសវៀងពេលការប្រកួតកីឡាបង្ករឲ្យមានរបួសស្នាមដល់ក្រុម កីឡាករ ក៏ដូចជាភ្ញៀវទេសចរណ៍មកទស្សនាកម្សាន្ត។ ហើយនៅជុំវិញទីលានមន្ទីរ បានកាត់ស្មៅឲ្យស្អាតដោយនៅជុំវិញបរិវេណប្រារព្ធពិធីមានការតាំងពិព័រណ៍ការប្រគំតន្ត្រីកំសាន្តសប្បាយជូនបងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិមកលេងកម្សាន្តផងដែរ៕

ប្រភព៖​ ក្រសួងព័ត៌មាន