ក្រឡាប់រថយន្តដោយខ្លួនឯង ហើយអូសជ្រុលទៅបុកជាមួយ​រ៉ូ​ឡូ​កិន​ដី​

0

កោះកុង​៖ នៅ​ថ្ងៃ​ព្រហស្បតិ៍ ២​កើត ខែចេត្រ ឆ្នាំខាល ចត្វា​ស័ក ព​.​ស​.២៥៦៦ ត្រូវ​នឹង​ថ្ងៃ​ទី​២៣ ខែមីនា ឆ្នាំ​២០២៣​នេះ វេលា​ម៉ោង ១១​និង ០០​នាទី មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ បង្ករ​ឡើង​ដោយ​ខ្លួនឯង ដែល​ស្ថិត​នៅ​ភូមិ​អន្លង់​វ៉ា​ក់ ឃុំ​តា​តៃ​ក្រោម ស្រុក​កោះកុង ខេត្តកោះកុង ចំនុច​ចន្លោះ​គីឡូម៉ែត្រ​លេខ​១៣២-១៣៣ លើ​ផ្លូវជាតិ​៤៨ ទិស​ដៅ​ពី​កោះកុង ទៅ​ភ្នំពេញ រថយន្ត ដឹក​ឥ​វ៉ា​ន់​ចាប់ហួយ ពេល​ទៅ​ដល់​ចំនុច​កើតហេតុ​ចុះ​ចំណោទ​ដោយ​ប្រើប្រាស់ ល្បឿន​លឿន បណ្ដាល​អោយ​រេ​ចង្កូត​ក្រឡាប់​នៅ​លើ​ទ្រូងផ្លូវ​ហើយ​អូស​ជ្រុល​ទៅ បុក​រ៉ូ​ឡូ​កិន​ដី​ដែល​កំពុង​ធ្វើ​ផ្លូវ ៤៨ រថយន្ត​បង្ករ​ម៉ាក ហ៊ី​យ៉ា​ន់​ដាយ ព​ណ័ស ពាក់​ស្លាក់​លេខ កំពង់ស្ពឺ 3A-7713 ។

អ្នកបើកបរ​ឈ្មោះ សាយ ច័​ន្តា ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មាន​ទីលំនៅ ឃុំ​ជ្រលង ស្រុក​បា​រា​ណ៍ ខេត្តកំពង់ធំ រង​របួសធ្ងន់​គាប​ជាប់​នឹង​កាប៊ី​ន ហើយ​បាន​ស្លាប់​ពេល​បាន​បញ្ជូន​ទៅ​ដល់​ពេទ្យ​បង្អែក​ខេត្ត​ចំណែក​រថយន្ត​ខូចខាត​ផ្នែក​ខាង​មុខ​ទាំងស្រុង ។ បច្ចុប្បន្ន ម្ចាស់​រថយន្ត​បាន​ទាក់ទង​រថយន្ត​សាង​ឥ​វ៉ា​ន់ ចំនែក​រថយន្ត​ដែល​បង្ក ត្រួ​វ​ស្ទូច​ទៅ​ទុក​នៅ​អធិការដ្ឋាន ដើម្បី​ដោះស្រាយ​តាម​និ​តិ​វិធី​ច្បាប់ ៕

ប្រភព៖ នាយកដ្ឋានផ្សព្វផ្សាយអប់រំ