Carlo Ancelotti អាច​នឹង​ក្លាយជា​គ្រូបង្វឹក​ថ្មី​របស់​ក្រុម​ជម្រើសជាតិ​មួយ​នេះ​…!

0

យោង​តាម​ការ​ចេញផ្សាយ​របស់​លោក Fabrio Romano បាន​ឲ្យ​ដឹង​ថា​អ្នកចាំទី Ederson របស់​ក្រុម Manchester City មាន​បំណង​ចង់​ទម្លាក់​ក្រុម Real Madrid ធ្លាក់​ពី​ក្របខ័ណ្ឌ Champions League ។

ដើម្បី​អោយ​លោក Carlo Ancelotti ក្លាយជា​គ្រូបង្វឹក​របស់​ប្រទេស​ប្រេ​ស៊ី​ល «​ឱ្យ​បាន​កាន់​លឿន​កាន់តែ​ល្អ​»​។ លោក Ancelotti កិច្ចសន្យា​របស់​គាត់​នៅ Madrid នឹង​ផុតកំណត់​នៅ​ចុងបញ្ចប់​នៃ​រដូវ​កាល​ក្រោយ​។

Ederson បាន​និយាយ​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​កាលពី​ថ្ងៃ​អង្គា​រថា «​ខ្ញុំ​កំពុង​ពិភាក្សា​រឿង​នេះ​ជាមួយ​មិត្ត​រួម​ក្រុម​ជម្រើសជាតិ Thiago Silva ,Casemiro, Vinicius Junior, Eder Militão នឹង​សហព័ន្ធ​បាល់ទាត់​ប្រេ​ស៊ី​ល​ពាក់​ពាន់​នឹង​គ្រូបង្វឹក​ថ្មី​របស់​ពួក​យើង​»​។

ដោយ​បច្ចុប្បន្ន​លោក Ramon Menezes ដែល​ជា​គ្រូបង្វឹក​ក្រុម​យុវជន​អាយុ​ក្រោម 20 ឆ្នាំ ហើយ​ឥឡូវ​គាត់​កំពុង​ទទួល​បន្ទុក​ជា​គ្រូបង្វឹក​បណ្ដោះអាសន្ន សម្រាប់​ការ​ប្រកួត​មិត្តភាព​ចុង​ស​ប្តា​ហ៍​នេះ​នៅ​ប្រទេស​ម៉ា​រ៉ុ​ក​៕