ខ្សែការពារស្តាំជនជាតិជប៉ុន Tomiyasu ចូលលេងបានប្រាំបួននាទីក្នុងការប្រកួត Europa League ជុំទី 16 របស់ Arsenal ជាមួយក្រុម Sporting CP បន្ទាប់ពីគាត់បានប៉ះទង្គិចក្នុងពេលប្រកួត ហើយគាត់ត្រូវបានគ្រូពេទ្យបញ្ជាក់ថាបានរងរបួសជង្គង់ ហើយនឹងត្រូវទទួលការវះកាត់។
Arteta បាននិយាយថា «នៅពេលនេះ Tomi បានទទួលការវះកាត់ដោយជោគជ័យហើយនៅទីក្រុងឡុងដ៍កាលពីថ្ងៃអង្គារ ចំពោះការប្រកួតដែលនៅសល់ក្នុងរដូវកាលនេះគាត់នឹងមិនអាចចូលរួមបានឡើយ គឺត្រូវសម្រាកព្យាបាល»៕