Liverpool នឹងផ្តល់កុងត្រា ១ឆ្នាំទៀតអោយ Milner ប៉ុន្តែគាត់ត្រូវយល់ព្រមធ្វើរឿងនេះវិញ

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Football Insider បានអោយដឹងថាក្លឹប Liverpool បានត្រៀមរួចរាល់ក្នុងការផ្តល់នៅកុងត្រាថ្មីរយៈពេល ១ឆ្នាំទៀតអោយ James Milner ប៉ុន្តែគាត់ត្រូវទទួលយកការកាត់ថ្លៃកម្លាំងពលកម្មរបស់ខ្លួន។

កីឡាករវ័យ ៣៧ឆ្នាំរូបនេះ ខិតជិតដល់ពេលអស់កុងត្រាជាមួយនឹងក្លឹប Liverpool។ លោក Klopp បានជម្រុញអោយក្លឹបហង្សក្រហមផ្តល់នៅកុងត្រាថ្មីអោយ Milner ដោយសារលោកចង់ទុកគាត់នៅបន្តទៀត៕