Liverpool កំពុងនាំមុខគេក្នុងការផ្ទេរយកកីឡាករ Chelsea រូបនេះ

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ 90mins បានអោយដឹងថាក្លឹប Liverpool មានអារម្មណ៍ថាពួកគេកំពុងនាំមុខគេក្នុងការចុះកុងត្រាយក Mason Mount របស់ក្លឹប Chelsea។

គួរបញ្ជាក់ថា Mount កំពុងស្ថិតនៅក្នុងឆ្នាំចុងក្រោយនៃកិច្ចសន្យាជាមួយនឹងក្លឹប Chelsea ហើយពួកគេក៏ធ្លាប់មានការពិភាក្សាអំពីកុងត្រាថ្មីជាច្រើនដងមកហើយ ប៉ុន្តែភាគីទាំងពីមិនបានឈានដល់ការព្រមព្រៀងណាមួយនោះទេ។ ក្រៅពីហង្សក្រហម គាត់ក៏ត្រូវបានការចង់បានពីក្លឹប Manchester United, Manchester City និង Newcastle United៕