ខ្លាំងណាស់!! ម្នាក់ឯងទេ គប់កញ្ចក់រថយន្តម្តងដល់ទៅ ២គ្រឿង

0

តាកែវ៖ នៅ​ថ្ងៃ ចន្ទ ១៤​រោច ខែ ផល្គុន ឆ្នាំខាល ចត្វា​ស័ក ព​.​ស ២៥៦៦ ត្រូវ​និង ថ្ងៃ​ទី ២០ ខែ មិ​នា ឆ្នាំ ២០២២ វេលា​ម៉ោង ២១ និង ០០ មាន​ករណី​អំពើ​លួច​មាន​ស្ថាន​ទម្ងន់ទោស និង​ធ្វើ​អោយ​ខូចខាត​ដោយ​ចេតនា (​គប់​កញ្ចក់​រថយន្ត​) កើតឡើង​នៅ​ត្រង់​ចំណុច​ភូមិ​ត្រពាំង​ឬ​ស្សី ឃុំ​សូរ​ភី ស្រុក​បាទី ខេត្តតាកែវ ដែល​បង្ក​ឡើង​ដោយ​ជនសង្ស័យ​ឈ្មោះ សូត្រ ច​ន្ថា ភេទ ប្រុស អាយុ ៣១​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ជា​មុខសញ្ញា​ប្រើប្រាស់​គ្រឿងញៀន មាន​ទីលំនៅ​ភូមិ​ត្រពាំង​ឬ​ស្សី ឃុំ​សូរ​ភី ស្រុក​បាទី ខេត្តតាកែវ បាន​ធ្វើ​សកម្មភាព​យក​ដុំ​ថ្ម​ចំនួន​២​ដុំ​ទំហំ ១៦​សង់ទីម៉ែត្រ និង​១​ដុំ​ទៀត​ទំហំ ៤​សង់ទីម៉ែត្រ​គប់​ទៅ​លើ កញ្ចក់​រថយន្ត​របស់​ជន​រង​គ្រោះ ១/.​រថយន្ត​ម៉ាក​តូ​យ៉ូ​តា រ៉ា​ស់ សេរី​ឆ្នាំ​២០២១ ពណ៌​សរ ពាក់​ផ្លា​ក​លេខ ភ្នំពេញ 2BK-4277 របស់​ជន​រង​គ្រោះ​ឈ្មោះ យ៉ែ​ម នាង ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​បាំង​ណា ឃុំ​ជង្រុក ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ បណ្តាល​ឲ្យ​បែក​កញ្ចក់​ខាង​មុខ​ចំនួន​២​កន្លែង ២/.​រថយន្ត​ម៉ាក​តូ​យ៉ូ​តា តា​កូ​ម៉ា សេរី​ឆ្នាំ​១៩៩៦ ពណ៌​សំបក​ឪឡឹក ពាក់​ផ្លា​ក​លេខ ច​៩៨៤១​ភព​២ របស់​ជន​រង​គ្រោះ​ឈ្មោះ ប៉េង ណា​ន ភេទ​ស្រី អាយុ​២៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ខ្លែង​គង់ ឃុំ​កំពង់​រាប ស្រុក​ព្រៃកប្បាស ខេត្តតាកែវ បែក​កញ្ចក់​ទ្វារ​ខាង​មុខ​ចំហៀង​ខាងឆ្វេង​បម្រុង​និង​លូកដៃ​យក​ទូរស័ព្ទ​ដែល​នៅ​ក្នុង​រថយន្ត​តែ​ត្រូវ​បាន​ប្រជា​ការពារ​ប្រទះ​ឃើញ​ស្រែក​ឆោ​រ​ឡោ​ជនសង្ស័យ​ក៏​រត់គេច​ខ្លូ​ន​បាត់ ។

មូលហេតុ​ជនសង្ស័យ ប្រើប្រាស់​គ្រឿងញៀន ទើប​បង្ក​អោយ​មាន​ករណី​ខាងលើ​នេះ​កើតឡើង​។ ដោយ​មានការ​ចង្អុលបង្ហាញ ពី លោក ឧត្តមសេនីយ៍ទោ ស្នងការ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត តាកែវ និង សម្របសម្រួល​នីតិវិធី ពី ឯកឧត្តម ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តតាកែវ កម្លាំង​ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​បាទី សហការ​ជាមួយ​កម្លាំង​ប៉ុស្ដិ៍​នគរបាល​រដ្ឋបាល​សូរ​ភី និង​ប្រជា​ការពារ នៅ​ថ្ងៃ​ទី ២១ ខែ មិ​នា ឆ្នាំ ២០២៣ វេលា​ម៉ោង ១០ និង ០០ នាទី ទើប​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ឈ្មោះ សូត្រ ច​ន្ថា និង ដកហូត​វត្ថុ​តាង នៅ​ត្រង់​ចំណុច​ភូមិ​ត្រពាំង​ឬ​ស្សី ឃុំ​សូរ​ភី ស្រុក​បាទី ខេត្តតាកែវ យក​មក​អធិការដ្ឋាន​នគរបាល​ស្រុក​បាទី ដើម្បី​សាកសួរ និង​កសាង​សំណុំរឿង​តាម​និ​តិ​វិធី៕

ប្រភព៖ អធិការដ្ឋាននគរបាលស្រុកបាទី