បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Sky Sport បានអោយដឹងថាក្លឹប Manchester United អាចនឹងទទួលបានសំណើរដេញថ្លៃច្រើនជាង៥ នៅមុនល្ងាចថ្ងៃព្រហស្បត្តិ៍ ដែលវាជាពេលវេលាដាក់សំណើរដេញថ្លៃដំណាក់កាលទី២។ ហើយចំនួនសំណើរនេះ នឹងអាចកើនឡើងដល់ទៅ ៨ទៀត។
ប្រភពដដែរបានបន្ថែមថា គ្រួសារត្រកូល Glazer ទាមទារតម្លៃ ៦០០០លានផោន ហើយបើមិនបានតម្លៃនេះ គឺមិនលក់នោះទេ។ បន្ទាប់ពីការដាក់សំណើរដំណាក់កាលទី១ហើយ គឺមិនមានសំណើរណាមួយគួរអោយចាប់អារម្មណ៍នោះទេ៕