Mbappe ទទួលបានតំណែងដ៏សំខាន់មួយក្នុងក្រុមជម្រើសជាតិបារាំង

0

បរទេស៖ បន្ទាប់ពីអ្នកចាំទី Hugo Lloris បានប្រកាសចូលនិវត្តន៍កាលពីចប់ព្រឹត្តិការណ៍បាល់ទាល់ពិភពលោក ២០២២កន្លងទៅ។ ក្នុងនោះលោក Deschamps បានធ្វើការស្វែងរកនៅកីឡាករដ៏សាកសមក្នុងការទទួលតំណែងប្រធានក្រុមនេះបន្ត។

បើយើងតាមការចេញផ្សាយរបស់ ESPN បានអោយដឹងថា គ្រូបង្វឹកក្រុមជម្រើសជាតិបារាំងបានបញ្ជាក់ទៅក្រុមទាំងមូលកាលពីថ្ងៃចន្ទកន្លងទៅថា Mbappe នឹងទទួលខ្សែដៃ ជាប្រធានក្រុមបន្ត។

គួរបញ្ជាក់ថា តារាឆ្នើមរបស់ក្រុម PSG រូបនេះ បានស៊ុតបញ្ចូលទី ៣៦គ្រាប់ ក្រោយបង្ហាញខ្លួន ៦៦ដងអោយជម្រើសជាតិ។ ហើយប្រភពដដែរបានបញ្ជាថា គាត់នឹងត្រូវប្រកាសធ្វើជាប្រធានក្រុមជម្រើសបារាំងជាផ្លូវការណ៍នៅថ្ងៃព្រហស្បត្តិ៍ខាងមុខ៕