សារព័ត៌មានព័រទុយហ្គាល់ Relevo បានបង្ហាញថា Chelsea កំពុងខិតខំប្រឹងប្រែងនិយាយជាមួយ Joao Felix អោយគាត់នៅប្រទេសអង់គ្លេសជាអចិន្ត្រៃយ៍។
ខ្សែប្រយុទ្ធឆ្នើមរូបនេះ បានចូលរួមជាមួយក្រុមតោខៀវក្នុងទីផ្សារដោះដូរកីឡាករក្នុងរដូវរងារ ក្នុងលក្ខខណ្ឌខ្ចីជើងពី Atletico Madrid ហើយកីឡាកររូបនេះនឹងត្រលប់ទៅរដ្ឋធានីនៃប្រទេសអេស្ប៉ាញវិញនៅចុងរដូវក្តៅនេះ។
Chelsea អាចមានឱកាសក្នុងការបន្តកុងត្រា Felix ដោយសារតែគាត់មិនមែនជាកីឡាករសំខាន់សម្រាប់ Atletico Madrid ក្នុងពេលនេះនោះទេ៕