Danny ត្រលប់ចូលមកហ្វឹកហាត់វិញ ក្រោយជួបបញ្ហារបួសជង្គង់

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ GOAL បានអោយដឹងថាកីឡាករសញ្ជាតិហូឡង់ ដែលបានផ្ទេរមកកាន់ទឹកដី Old Trafford ពីក្លឹប Ajax កាលពីឆ្នាំ២០២០ ហើយគាត់ទើបតែបង្ហាញខ្លួនបាន ៦០ប្រកួតសម្រាប់ បិសាចក្រហមប៉ុណ្ណោះ។ ដោយក្នុងនោះ ១០ប្រកួតនៅក្នុងរដូវកាលនេះ ដែលមាន ២ប្រកួតនៅក្របខណ្ឌអង់គ្លេស ហើយគាត់ក៏ត្រូវបានជួបបញ្ហារបួសជង្គង់នៅដើមខែមករា ឆ្នាំ២០២៣។

ទោះបីជាយ៉ាងណាក៏ដោយ កីឡាករវ័យ ២៥ឆ្នាំរូបនេះ បានត្រលប់មកក្នុងកន្លែងហាត់ប្រាណ ដោយធ្វើការហាតតិចៗ មុននឹងត្រលប់មកក្នុងទីលានប្រកួតប្រជែងវិញ៕