អតីតខ្សែប្រយុទ្ធក្រុម Arsenal លោក Eduardo da Silva ជឿជាក់ថាក្រុមកាំភ្លើងធំអាចដើរចេញពីកិច្ចព្រមព្រៀង ដើម្បីចុះហត្ថលេខាលើ Declan Rice ប្រសិនបើតម្លៃស្នើសុំរបស់ West Ham United ខ្ពស់ពេក។
ក្រុមរបស់លោក Mikel Arteta បានធ្វើឱ្យកីឡាករអន្តរជាតិអង់គ្លេសក្លាយជាគោលដៅផ្ទេរកំពូលរបស់ពួកគេ សម្រាប់ទីផ្សារដោះដូរកីឡាកររដូវក្តៅ ហើយត្រូវបានគេរាយការណ៍ថា ក្លឹបមានទំនុកចិត្តក្នុងការចុះហត្ថលេខាលើកីឡាករវ័យ 24 ឆ្នាំរូបនេះ។
ខណៈពេលនេះផងដែរ Arsenal កំពុងតែវិលមកកាន់ភាពល្អប្រសើរឡើងវិញ ពួកគេមានឱកាសលេង Champion league រដូវកាលក្រោយ ហើយក៏អាចក្លាយជាម្ចាស់ពានក្នុងក្របខណ្ឌ Primer League ។ ដូច្នេះ West Ham នឹងមិនលក់ Declan Rice ក្នុងតម្លៃទាបនោះទេ យ៉ាងហោចណាស់ក៏ប្រហែល 100 លានផោនដែរ៕