យោងតាមគេហទំព័រ Football Transfers បានឱ្យដឹងថាក្រុម Arsenal មានឆន្ទៈក្នុងការបន្តកិច្ចសន្យាជាមួយ Martin Ødegaard ដោយផ្តល់ឱ្យគាត់នូវកិច្ចសន្យាថ្មីរហូតដល់ឆ្នាំ 2030។
ខ្សែបម្រើសញ្ជាតិន័រវេសរូបនេះ បានបង្ហាញទម្រង់លេងយ៉ាងល្អក្នុងរដូវកាលនេះ ដោយបានជួយក្រុមកាំភ្លើងធំឈរនៅលើកំពូលតារាងនៃក្របខ័ណ្ឌ Premier League ។
កិច្ចសន្យារបស់ Ødegaard ជាមួយ Arsenal នឹងផុតកំណត់នៅឆ្នាំ 2025 ហើយភាគីទាំងសងខាងចង់អោយកិច្ចព្រមព្រៀងកើតឡើងអោយបានឆាប់តាមដែលអាចធ្វើទៅបាន៕