ចាប់អ្នកបើកបញ្ច្រាស់នៅផ្លូវល្បឿនលឿន មកធ្វើការអប់រំ និងផាកពិន័យ

0

ភ្នំពេញ៖ កាលពី​ថ្ងៃ​ទី​១៩ និង​២០ ខែមីនា ឆ្នាំ​២០២៣ មាន​រថយន្ត​ពីរ​គ្រឿង បាន​បើកបរ​បញ្ច្រាសទិស​ចរាចរណ៍ លើ​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ក្រុងព្រះសីហនុ​។ បន្ទាប់​មក ក្រុមការងារ​ផ្លូវ​ល្បឿន​លឿន ដោយ​សហការ​ជាមួយ​នគរបាល​ចរាចរណ៍​ផ្លូវគោក បាន​ធ្វើការ​ឃាត់​រថយន្ត និង​អ្នកបើកបរ ដើម្បី​អប់រំ និង​ផាកពិន័យ​តាម​នីតិវិធី​ច្បាប់​។
ការ​បើកបរ​បញ្ច្រាសទិស​ចរាចរណ៍ មិន​ថា​នៅ​លើ​ផ្លូវ​ល្បឿន​លឿន ឬ​ផ្លូវ​ប្រភេទ​ណា​នោះ​ទេ វា​ជា​ការ​បំពាន​ច្បាប់​ចរាចរណ៍​យ៉ាងធ្ងន់ធ្ងរ និង​ប្រមាថ​អាយុជីវិត​ខ្លួនឯង និង​អ្នក​ដទៃ​។

ក្រសួង​សូម​អំពាវនាវ​សារ​ជា​ថ្មី ដល់​បងប្អូន​ប្រជាពលរដ្ឋ​គ្រប់​រូប ត្រូវ​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ឱ្យ​បាន​ខ្ជាប់ខ្ជួន កុំ​បើកបរ​បញ្ច្រាសទិស​ចរាចរណ៍ ប្រើប្រាស់​គន្លង​ចរាចរណ៍​ឱ្យ​បាន​ត្រឹមត្រូវ និង​ជៀសវាង​ការ​ប្រព្រឹត្ត​ល្មើស​នានា ដើម្បី​ចូលរួម​រក្សាសុខ​សុវត្ថិភាព​ពេល​ធ្វើ​ដំណើរ​របស់​យើង​ទាំងអស់​គ្នា​៕

ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន