បើយោងតាមរបាយការណ៍ក្នុង 90min បានអោយដឹងថា Liverpool បានចូលរួមក្នុងការប្រកួតប្រជែង ដើម្បីចុះហត្ថលេខាលើខ្សែបម្រើ Julian Brandt របស់ក្រុម Borussia Dortmund ។
កីឡាករជម្រើសជាតិអាឡឺម៉ង់បានស្ថិតក្នុងទម្រង់ដ៏ល្អក្នុងរដូវកាលនេះ ដោយរកបាន ៩ គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបាន ៥ ដងនៅគ្រប់ការប្រកួតទាំងអស់ ហើយកីឡាកររូបនេះមានសារៈសំខាន់យ៉ាងខ្លាំងសម្រាប់ Dortmund ។
Liverpool បានប្រជែងជាមួយ Arsenal, Manchester City និង Newcastle លើកីឡាករវ័យ 26 ឆ្នាំនេះផងដែរ ហើយ Dortmund បានខិតខំប្រឹងប្រែងបញ្ចុះបញ្ចូលដើម្បីបន្តកុងត្រាលើគាត់បន្តទៀត៕