យោងតាមសារព័ត៌មាន Le10Sport បានឱ្យដឹងថា PSG កំពុងសម្លឹងរកមើលការចុះហត្ថលេខាលើខ្សែការពារ Benjamin Pavard របស់ Bayern Munich នៅក្នុងទីផ្សារដោះដូរកីឡាករបន្ទាប់ ខណៈដែលពួកគេកំពុងធ្វើការរៀបចំប្រព័ន្ធលេងក្នុងក្រុមឡើងវិញ។
កិច្ចសន្យារបស់ Pavard នឹងផុតកំណត់នៅឆ្នាំ 2024 ហើយឥឡូវនេះគាត់កំពុងពិចារណាថា តើគាត់បន្តលេងឱ្យក្លឹប Bayern Munich ឬផ្ទេរទៅកាន់ក្លឹបណាមួយនៅឆ្នាំក្រោយ៕