យោងតាម Fichajes ក្លឹប Chelsea កំពុងសម្លឹងរកការនាំយកអ្នកចាំទី André Onana របស់ក្លឹប Inter Milan ក្នុងទីផ្សារដោះដូរកីឡាករនៅរដូវក្ដៅ ដើម្បីមកជំនួសតំណែងអ្នកចាំទីដៃទី១ Kepa Arrizabalaga ។
ចាប់តាំងពី Graham Potter ក្លាយជាអ្នកគ្រូបង្វឹករបស់ក្រុមតោខៀវមកសឹងគ្រប់ការប្រកួតអ្នកចាំទី Kepa គឺជាជម្រើសទី ១សម្រាប់គាត់ ។ ប៉ុន្តែលោក Graham បានលើកឡើងថា គាត់មិនបានពេញចិត្តចំពោះការបង្ហាញសមត្ថភាពរបស់កីឡាកររូបនេះនោះទេ។
ហើយមានរបាយការណ៍មួយបានអោយដឹងថា Chelsea ចង់លក់កីឡាករ Édouard Mendy ដើម្បីអាចទិញអ្នកចាំទីថ្មី៕