បរទេស៖ ក្រោយក្រុម Manchester City បានយកឈ្នះទៅលើក្រុម RB Leipzig ក្នុងលទ្ធផល ៧ទល់នឹង០ សម្រាប់ការប្រកួតជើងទី២ ក្នុងវគ្គ ១៦ក្រុមចុងក្រោយនាពានរង្វាន់ Champions League។
ក្នុងនោះខ្សែប្រយុទ្ធ Erling Haaland បានស៊ុតបញ្ចូលទីដល់ទៅ ៥គ្រាប់ម្នាក់ឯង ដែលធ្វើអោយគាត់ក្លាយជាកីឡាករម្នាក់ ក្នុងចំណោម ៣នាក់ដែលស៊ុតបានដល់ទៅ ៥គ្រាប់ក្នុងមួយប្រកួតសម្រាប់ពានរង្វាន់ Champions League។
កីឡាករដែលស៊ុតបាន ៥គ្រាប់ក្នុងមួយប្រកួតចាប់តាំងពីឆ្នាំ១៩៩២មកនោះរួមមាន៖
១. Luiz Adriano ក្នុងឆ្នាំ ២០១៤-១៥
២. Messi ក្នុងឆ្នាំ ២០១១-២០១២
៣. Haaland ក្នុងឆ្នាំ ២០២២-២៣
