Haaland បំបែកកំណត់ត្រា ២ សម្រាប់ការប្រកួតយប់មិញនេះ

0

បរទេស៖ ខ្សែប្រយុទ្ធសញ្ជាតិន័រវ៉េស បានស៊ុតបញ្ចូលដល់ទៅ៣គ្រាប់ នៅវគ្គទីមួយ ខណៈពេលដែលក្លឹប Manchcester City បើកីឡដ្ឋាន Etihad ធ្វើជាម្ចាស់ផ្ទះក្នុងការប្រកួតជើងទី២ វគ្គ ១៦ក្រុម។ សកម្មភាពរបស់ Haaland បានធ្វើជួយជម្រុញដល់ក្រុមទាំងមូល ហើយក៏បានបង្ហាញនៅសមត្ថភាពផ្ទាល់ខ្លួនរបស់គាត់ផងដែរ។ Haaland បានក្លាយជាកីឡាករដែលក្មេងបំផុតដែលអាចរកបាន ៣០គ្រាប់នៅក្នុងពានរង្វាន់មួយនេះ ដោយគាត់ទើបតែមានអាយុ ២២ឆ្នាំ ២៣៦ថ្ងៃ។

គួរបញ្ជាក់ថា គាត់បានបំបែកកំណត់ត្រារបស់ Kylian Mbappe ដែលបានស៊ុតបញ្ចូលទី ៣០គ្រាប់នៅអាយុ ២២ឆ្នាំ ៣៥២ ហើយនាក់ទាំង ២ក៏បាននាំមុខទៅលើកីឡាករ Messi និង Cristiano Ronaldo ផងដែរ។

ជាមួយគ្នានេះ Haaland ក៏បានក្លាយជាកីឡាករម្នាក់ ដែលរកបាន ៣០គ្រាប់លឿនជាងគេផងដែរ ដោយលេងទើបតែ ២៥ប្រកួតប៉ុណ្ណោះ ខណៈកំណត់ត្រារបស់ Ruud van Nistelrooy គឺ ៣០ប្រកួត៕

ប្រភព៖ GOAL