បរទេស៖ តាមព័ត៌មានបានអោយដឹងថាមានក្លឹប២ កំពុងRoberto Firmino នៅរដូវក្តៅនេះ។ វាត្រូវបានជឿជាក់ថាកីឡាករសញ្ជាតិប្រេស៊ីលរូបនេះ នឹងចាកចេញពីក្លឹប Liverpool នៅរដូវក្តៅខាងមុខនេះ ដោយគ្មានតម្លៃ ព្រោះតែកុងត្រារបស់គាត់ត្រូវបានបញ្ចប់។
បើយោងតាមការចេញផ្សាយរបស់ Football Insider បានអោយដឹងថាក្លឹប Barcelona និង Inter Milan បានចាប់អារម្មណ៍ក្នុងការចុះកុងត្រាយក Firmino នៅចុងរដូវកាលនេះ។ នៅក្នុងព័ត៌មានខាងលើក៏បានបញ្ជាក់ថាមានក្លឹបធំមួយនៅមកពីខាងអារ៉ាប៊ីសាអូឌីត បានត្រៀមនៅកញ្ចប់ថវិកាដ៏ធំមួយសម្រាប់នាំយកខ្សែប្រយុទ្ធ Firmino មកកាន់មជ្ឈិមបូព៌ានៅរដូវក្តៅខាងមុខ៕