ភ្នាក់ងារ​របស់ Real Madrid ជួប​ជាមួយ​ឪពុក​របស់ Jude Bellingham

0

ការ​ប្រជែង​ក្នុង​ការ​ចុះហត្ថលេខា​លើ Bellingham កំពុង​ក្តៅ​គគុក​នៅ​មុន​ទីផ្សារ​ដោះ​ដូរ​កីឡាករ​រដូវក្តៅ​។ ខណៈ​ពេល​ដែល​ក្រុម Liverpool ត្រូវ​បាន​ចាត់​ទុក​ថា​ជា​ក្រុម​ដែល​មាន​ភាគរយ​ច្រើន​ជាងគេ​។

ប៉ុន្តែ​ថ្មី​ៗ​នេះ The Merengues បាន​រាយការណ៍​ថា ភ្នាក់ងារ​ដោះ​ដូ​កីឡាករ​របស់ Real Madrid បាន​ជួប​ជាមួយ​ឪពុក​របស់ Jude Bellingham មុន​ពេល​ការ​ប្រកួត​រវាង Chelsea ជាមួយ Borussia Dortmund កាលពី​ថ្ងៃ​អង្គារ​។

ក្លឹ​ប​យក្ស​អេ​ស្ប៉ា​ញ​ប្រហែលជា​មិន​បន្ត​កុងត្រា​របស់ Kroos និង Modric ទៀត​នោះ​ទេ ដូច្នេះ Bellingham ពិតជា​សាក​សម​ក្នុង​ការ​លេង​នៅ​តំបន់​បម្រើ​ជាមួយ Camavinga និង Tchouameni ៕