Neymar នឹងត្រូវវះកាត់របួសកជើងដែលបានកើតឡើងកាលពីខែមុន ហើយគាត់នឹងខកខានការប្រកួត Champions League ដ៏សំខាន់របស់ PSG ទល់នឹង Bayern Munich ក្នុងសប្តាហ៍នេះ។
ឥឡូវនេះក្លឹបបាននិយាយថា Neymar នឹងត្រូវអវត្តមានពី 3 ទៅ 4 ខែដោយត្រូវវះកាត់ និងសម្រាកព្យាបាលនៅទីក្រុង Doha ។
សេចក្តីថ្លែងការណ៍មួយពី PSG បាននិយាយថា «Neymar តែងតែញាំញីដោយបញ្ហារបួសនៅកជើងខាងស្តាំនារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដែលទាមទារការវះកាត់ ដើម្បីជៀសវាងហានិភ័យនៅថ្ងៃមុខ»៕